សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាកំពង់ផែស្ងួត Thanaleng Dry Port International Border Checkpoint (Cargo Terminal) និងសួនឡូជីស្ទីកវៀងចន្ទន៍
[ពី ផេច សម្តេចធិបតី] នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកំពង់ផែស្ងួត Thanaleng Dry Port International Border Checkpoint (Cargo Terminal) និងសួនឡូជីស្ទីកវៀងចន្ទន៍ (Vientiane Logistics Park) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម គណៈគ្រប់គ្រង់សួនឡូជីស្ទីកវៀងចន្ទន៍ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីកិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់ឡូជីស្ទីកនេះ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលភាគីរដ្ឋជាអ្នកផ្តល់ដីសម្បទានជូនក្រុមហ៊ុន ចំណែកក្រុមហ៊ុនជាអ្នកទទួលបន្ទុកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅ។ ដោយឡែក ក្នុងកិច្ចដំណើរការរដ្ឋបាលប្រចាំថ្ងៃនៅក្នុងតំបន់ សួនឡូជីស្ទីកនេះ ក៏មានការចូលរួមផងដែរពីមន្រ្តីស្ថាប័នរដ្ឋ ដូចជាមន្រ្តីគយ ពន្ធដារ កសិកម្ម ពាណិជ្ជកម្ម និងមន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ តំណាងគណៈគ្រប់គ្រង់ក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា…