ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយ «បងបង្អូនសហគមន៍ខ្មែរ» នៅអាមេរិក និងកាណាដា នាទីក្រុងញូវយ៉ក
FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីសោមនស្សរីករាយ ដែលបានជួបជាមួយខ្មែរនៅអាមេរិក និងកាណាដា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ដងធ្លាប់នៅក្រោយឆាករៀបចំឱ្យតែសម្តេចតេជោ ថ្ងៃនេះឡើងវេទិកាមុខប្រជាពលរដ្ឋជាង២ពាន់នាក់ ដូច្នេះភ័យបន្តិច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាននាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ។ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរប្រជាពលរដ្ឋគ្រប់ទីកន្លែង។…