សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាលព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបងប្អូន សិល្បករ សិល្បការិនី  ទាំងអស់ ជាទីគោរពស្រឡាញ់ ! ថ្ងៃនេះ​ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីជួបជុំមហាគ្រួសារសិល្បៈកម្ពុជា បន្ទាប់ពីទិវាវប្បធម៌ជាតិ ៣មីនា កន្លងទៅ។ ថ្ងៃនេះ ជាថ្ងៃទី១០ បន្ទាប់ពីការចូលរួមរីករាយអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត  ក៏ដូចជានៅក្រៅប្រទេស ផងដែរ  កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់  ធានាបាននូវសុវត្ថិភាព  បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន  អ៊ំពូមីង  តាយាយ ព្រមទាំងបានញ៉ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨…