សុន្ទរកថានិងសង្កថា សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់​នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ និងបិទវគ្គបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនឆ្នាំ ២០២៣ បើកវគ្គសិក្សាសម្រាប់ឆ្នាំ ២០២៤

. អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ!. ឯកឧត្តម សមាជិក រដ្ឋសភា រាជរដ្ឋាភិបាល, សេនានុព័ន្ធ, អនុព័ន្ធយោធានានាប្រចាំកម្ពុជា. គណៈធិបតី ភ្ញៀវកិត្តិយស នាយទាហាន ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ សាស្រ្តាចារ្យ យោធាចារ្យ និស្សិត សិក្ខាកាមទាំងអស់នៃសាកលវិទ្យាល័យការពារជាតិជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម ក្នុងពិធីសម្ពោធអគារសហសិក្សា, អគារស្នាក់នៅ, អគារអាហារដ្ឋាន និង ពិធីបិទវគ្គសិក្សាឆ្នាំ ២០២៣, បន្តបើកវគ្គសិក្សាឆ្នាំ ២០២៤ នៅសកលវិទ្យាល័យការពារជាតិនាពេលនេះ ។ ខ្ញុំសូមសម្ដែងអំណរគុណយ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះ កាន់តែឱឡារិក ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) អសន្តិសុខការលេងសប្បាយឆ្នាំថ្មីបានថយចុះ ៣០% ធៀបនឹងឆ្នាំមុន ថ្ងៃនេះ ខ្ញុំមានឱកាសបានស្លៀកពាក់ឯកសណ្ឋាន(យោធា)នេះឡើងវិញ។ ល្ងាចមិញ ក៏ទៅឆែកមើល ត្បិតបារម្ភជាងគេថាខ្លាចបិទឡេវមិនជិត។ តែនៅពាក់បាន។ ថ្ងៃនេះ…