សុន្ទរកថានិងសង្កថា សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់​នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ និងបិទវគ្គបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនឆ្នាំ ២០២៣ បើកវគ្គសិក្សាសម្រាប់ឆ្នាំ ២០២៤

. អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ!. ឯកឧត្តម សមាជិក រដ្ឋសភា រាជរដ្ឋាភិបាល, សេនានុព័ន្ធ, អនុព័ន្ធយោធានានាប្រចាំកម្ពុជា. គណៈធិបតី ភ្ញៀវកិត្តិយស នាយទាហាន ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ សាស្រ្តាចារ្យ យោធាចារ្យ និស្សិត សិក្ខាកាមទាំងអស់នៃសាកលវិទ្យាល័យការពារជាតិជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម ក្នុងពិធីសម្ពោធអគារសហសិក្សា, អគារស្នាក់នៅ, អគារអាហារដ្ឋាន និង ពិធីបិទវគ្គសិក្សាឆ្នាំ ២០២៣, បន្តបើកវគ្គសិក្សាឆ្នាំ ២០២៤ នៅសកលវិទ្យាល័យការពារជាតិនាពេលនេះ ។ ខ្ញុំសូមសម្ដែងអំណរគុណយ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានញ៉ាំងឲ្យពិធីថ្ងៃនេះ កាន់តែឱឡារិក ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) អសន្តិសុខការលេងសប្បាយឆ្នាំថ្មីបានថយចុះ ៣០% ធៀបនឹងឆ្នាំមុន ថ្ងៃនេះ ខ្ញុំមានឱកាសបានស្លៀកពាក់ឯកសណ្ឋាន(យោធា)នេះឡើងវិញ។ ល្ងាចមិញ ក៏ទៅឆែកមើល ត្បិតបារម្ភជាងគេថាខ្លាចបិទឡេវមិនជិត។ តែនៅពាក់បាន។ ថ្ងៃនេះ…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយប្រជាពលរដ្ឋរុនតាឯក

ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដា​ប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ជាទីស្រឡាញ់រាប់អាន (១) សម្តេចតេជោធ្លាប់បានជួបអ្នករុនតាឯកនិងពាក់ស្នែង ដែលផ្លាស់ប្តូរលំនៅចេញពីតំបន់ប្រាសាទអង្គរវត្ត ៤ លើកក្នុងរយៈពេលមួយឆ្នាំ អរគុណចំពោះការរៀបចំនូវកម្មវិធីថ្ងៃនេះ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកជួបជាមួយលោកតា​ លោកយាយ អ៊ំ ពូ មីង។ ចូលមកអម្បាញ់មិញមានអារម្មណ៍ពីរ។ ទី១ រំភើប និងទី២ ធ្លាក់ថ្លើម។ រំភើបត្រង់ថាជួបជាមួយអ៊ំ ពូ មីង ជាពិសេសក្មួយៗ ថា នៅក្រៅដូចស្អាត ចូលទូរទស្សន៍ទៅដូចអត់ស៊ីកាមេរ៉ាសោះ។ កំពុងតែសប្បាយចិត្ត ស្រាប់តែមានក្មួយស្រីម្នាក់ហៅលោកតា។ ធ្លាក់ថ្លើមក្តុក។ ខ្ញុំគេហៅត្រឹមអ៊ំ អូខេ ដល់ហៅដល់តា ដូចចង់ម៉េចទេ។ សង្ស័យអញ្ចេះ គឺ៤ លើកមុនប្រហែលជួបជាមួយនឹងសម្តេចតេជោ។ សម្តេចតេជោអាយុច្រើន តែគាត់ក្មេង។ ដល់ខ្ញុំអាយុតិច តែចាស់។ ខុសគ្នាត្រង់សក់ សម្តេចតេជោអត់មានស្កូវមួយសរសៃទេ តែហ៊ុន…