សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា

ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានាប្រចាំកម្ពុជា ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គណៈធិបតី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ក្នុង​ពិធីសំណេះ​សំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលត្រូវបានសហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៤ និងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងផលិតករក្នុងស្រុកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ពិធីជួបជុំនេះពិតជាមានសារៈសំខាន់ ដោយបានទាក់ទាញតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ចូលរួមប្រមាណជិត ២ ៥០០ នាក់ ដែលមកពី ២៥ រាជធានី-ខេត្ត។…

សង្កថាសម្ដេចធិបតី ហ៊ុន ម៉ាណែត “ប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី”

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាថ្នាក់ដឹកនាំ តំណាងស្ថានទូត អង្គទូតនានាប្រចាំកម្ពុជាគណៈប្រតិភូ ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ អង្គពិធីទាំងមូលជាទីមេត្រី! (១) រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ ប្រែក្លាយប្រទេសពីបែកបាក់ជាតិ ទៅសាមគ្គីភាព និងសមាហរណកម្មជាមួយពិភពលោក ថ្ងៃនេះ  ខ្ញុំមានការសេចក្ដីរីករាយ ដែលបានមកចូលរួមក្នុង «ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា»។  ខ្ញុំសូមអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគម អ្នកឧកញ៉ាឧកញ៉ា អនុប្រធាន ក៏ដូចជាសមាគម ០៩ ចូលរួមគ្នាបង្កើតជាសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានេះឡើង។ នេះគឺជាជំហានមួយសំខាន់ ហើយគឺជាយន្ដការដែលយើងចង់បានក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន។ គោលដៅរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ៤៥ឆ្នាំនេះ គឺតែមួយគត់ ជំរុញការអភិវឌ្ឍប្រទេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងប្រែក្លាយពីប្រទេសមួយ ដែលធ្លាប់តែមានប្រវត្តិជូរជត់ដោយសង្រ្គាម ៥០០ឆ្នាំ នៃការបែកបាក់ហែកហួរ, ៥០០ឆ្នាំ នៃការស្លាប់ នៃការវិនាស បែកបាក់ឯកភាពជាតិ ទៅជាការសាមគ្គី…