សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រារព្ធខួបលើកទី ១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

អរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះដឹងគុណមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ ថ្ងៃនេះ,  ខ្ញុំមានសេចក្ដីសោមនស្ស​រីករាយ ដែលបានចូលរួមជាអធិបតី ក្នុងពិធី «“អបអរសាទរខួបលើកទី១៧       ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា២០០៧-២១ មិថុនា ២០២៤)”» តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គ-មហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានរៀបចំឡើងនៅពេលនេះ ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] អរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ចូលនិវត្តន៍ គន់ គីម ដែលបានធ្វើបទបង្ហាញ។ គាត់ទាមទារយូរហើយ។ តាំងពីចូលនិវត្តន៍ទៅ ឯកឧត្តម កាន់តែខ្លាំងខាងចលនា។ អម្បាញ់មិញ ខ្ញុំឃើញការជូនពរ ដូចជាអាចទទួលតួនាទីជាអាចារ្យថែមទៀត។ បើថាចលនាគឺចលនាមួយវេទិកា អត់មានសល់ សំខាន់អគ្គស្នងការប៉ូលីស …។ [ចប់សេចក្តីអធិប្បាយ ១] ជាបឋម ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ, លោកតា លោកយាយ, អ៊ំ ពូ មីង, បងប្អូនអតីតយុទ្ធជន អញ្ជើញមកពី​រាជធានី-ខេត្ដ,…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសក្នុងសហភាពអឺរ៉ុបនិងប្រទេសអង់គ្លេស

សូមក្រាបបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈឯកឧត្តម​ លោកជំទាវ លោក លោកស្រី លោកអ៊ំ ពូមីងបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបទាំងអស់ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នាជាថ្មីម្ដងទៀតជាមួយលោកអ៊ំ ពូមីង បងប្អូនមួយចំនួន ដែលយើងធ្លាប់ជួបគ្នាពីលើកមុន ហើយក៏រីករាយដែលបានជួបជាមួយនឹងលោកអ៊ំ ពូមីង បងប្អូន ដែលទើបតែជួបគ្នាលើកទី១។ ពេលចូលមកនេះ បានជួបក្មួយដែល(លើកមុន)ម្ដាយឪពុកបានមក។ ក្មួយប្រាប់ថា ជួបលើកមុនទើបបាន(អាយុ) ៤ខែ ឥឡូវ ៥ឆ្នាំបាត់ហើយ។ បានន័យថាខ្ញុំកាន់តែចាស់ទៅដែរ។ ថ្ងៃនេះ ដោយសារមុនចេញមកបានលាបសក់ កុំអីស្កូវ(ពេញ)។ ១៥នាទី បន្ថយអាយុប្រហែលជា ១០ឆ្នាំ។ បើពីមុន មើលមក(អាយុ)ប្រ​ហែល ៥០ឆ្នាំ ឥឡូវសល់ ៤០ឆ្នាំ។ នៅក្នុងប្រទេសក៏ដូចគ្នា។ ក្នុងពេលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី អាយុកើនកាន់តែវែង សម្រស់កាន់តែក្មេង ដោយសារតែងតែ(ត្រូវបានចាប់ថើប)។ ចុងក្រោយនេះ នៅខេត្តកោះកុង។ ឡើងវេទិកា មានអ្នកមកខ្សឹបប្រាប់ថា ក្រែមជាប់ថ្ពាល់ច្រើនណាស់ … ប្រពន្ធគាត់លែងខឹង រឿងតែកូនខ្ញុំគាត់ខឹង។ គាត់ថា “ប៉ាប៉ា! ឃើញគេថើបប៉ាប៉ានៅលើហ្វេសប៊ុក” ហើយគាត់ថា…