[…] យើងជឿជាក់ថា ក្រុមប្រឹក្សាសន្តិភាពនឹងក្លាយជាការបន្ថែមដ៏មានតម្លៃមួយចំពោះយន្តការរបស់អង្គការអន្តរជាតិដែលមានស្រាប់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កសាងនិងធានាសន្តិភាពនៅក្នុងតំបន់ជាច្រើនដែលរងផលប៉ះពាល់ និងរងការគំរាមកំហែងដោយសង្គ្រាម និងជម្លោះ។ នាពេលបច្ចុប្បន្ន កម្ពុជា មានបញ្ហាព្រំដែនជាមួយប្រទេសថៃអស់រយៈពេល ៦ខែកន្លងមកហើយៗ យើងសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពក៏នឹងដើរតួនាទី ជួយស្តារសន្តិភាពនិងស្ថិរភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃឡើងវិញផងដែរ […]
[…] ជាអកុសល រហូតមកដល់ពេលនេះ វានៅតែផុយស្រួយ។ យើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅ ក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើន។ នេះគឺហួសពីខ្សែព្រំដែនទាមទារដោយឯកតោភាគីដោយប្រទេសថៃទៅទៀត។ ជាមួយគ្នានេះ សកម្មភាពមួយចំនួនដែលត្រូវបានធ្វើឡើងដោយកងទ័ពថៃ មានដូចជាការដាក់កុងតៃន័រ និងលួសបន្លាដើម្បីបិទផ្លូវជាដើម … យើងមានប្រជាជនប្រហែល ៨០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ដែលមិនអាចត្រឡប់ទៅផ្ទះវិញបានឥឡូវនេះ ដោយសារតែការបិទផ្លូវនោះ។ ដោយហេតុនេះ ទាំងនេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការថ្លែងការពិតនៅនឹងកន្លែង […]
[…] វាបានបញ្ជាក់យ៉ាងច្បាស់រួចហើយថា ភាគីទាំងពីរនឹងប្រើប្រាស់ JBC ជាយន្តការមួយដោះស្រាយការងារកំណត់ព្រំដែន។ គ្មានយន្តការផ្សេងទៀត ឬការប្រើប្រាស់កម្លាំង អាច ផ្លាស់ប្តូរ ឬកំណត់ព្រំដែនរបស់ប្រទេសណាមួយបានទេ។ ដូច្នេះ ជំហររបស់យើងគឺថា ចង់ឲ្យ JBC នេះ ធានាថាការងារបច្ចេកទេសនឹងបន្តឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ថាដីទាំងនោះជាកម្មសិទ្ធិរបស់អ្នកណា។ កម្ពុជាមិនចង់ ឬមិនស្រមៃចង់រំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ប្រទេសជិតខាងយើងទេ។ យើងក៏មិនទទួលយកការរំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់យើងដែរ។
ដូច្នេះ មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន។ យើងសង្ឃឹមថា ប្រទេសថៃនឹងយល់ព្រម ហើយចាប់ផ្តើមអនុញ្ញាតឱ្យ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូចដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៧ ខែធ្នូ […]ដោយហេតុថា បច្ចុប្បន្នការបោះឆ្នោតរបស់ពួកគេត្រូវបានបញ្ចប់ យើងសង្ឃឹមថា ប្រទេសថៃអាចចាប់ផ្តើម យ៉ាងហោចណាស់នៅកម្រិតបច្ចេកទេស វាស់វែង ឬកំណត់ព្រំដែន ក្នុងតំបន់ក្តៅ ដើម្បីឱ្យយើងអាចត្រលប់ទៅរកជីវិតធម្មតាវិញ […]
[…] យើងបានបញ្ជាក់យ៉ាងច្បាស់ថា ទីមួយ រដ្ឋធម្មនុញ្ញរបស់យើងមិនអនុញ្ញាតឱ្យប្រទេសណាមួយមានមូលដ្ឋានយោធានៅលើដីរបស់យើងទេ។ យើងមិនបានផ្លាស់ប្តូររដ្ឋធម្មនុញ្ញទេ ព្រោះយើងមិនមានបំណងមានមូលដ្ឋាននៅទីនោះ។ ទីពីរ ក្នុងអំឡុងពេលសាងសង់ កប៉ាល់ជាច្រើនមិនអាចចូលបានទេ ព្រោះការសាងសង់កំពុងដំណើរការ។ យើងបាននិយាយថា នៅពេលដែលវារួចរាល់ យើងនឹងបើកទទួលដំណើរទស្សនកិច្ចមិត្តភាពទាំងអស់ ហើយដែលវាបានកើតឡើងរួចមកហើយ។ យើងមិនមានអ្វីដែលត្រូវលាក់បាំងលើរឿងនេះទេ ព្រោះយើងមានកាតព្វកិច្ចចំពោះប្រជាជនរបស់យើងផងដែរ ដែលយើងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅទីនោះ។

