(Facebookផ្លូវការ)៖ នាព្រឹកថ្ងៃទី១០ កញ្ញា ២០២៦ ក្រុមការងារសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនូវសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់វិទ្យាល័យកំបូល ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ។
អំណោយដែលប្រគល់ជូននាព្រឹកនេះ រួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០គ្រឿង, LED Projector និង slide ចំនួន ១០ឈុត និងកង្ហារពិដាន ចំនួន ៤០គ្រឿង សម្រាប់បម្រើឱ្យការរៀន និងបង្រៀន របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យកំបូល ។
សូមបញ្ជាក់ថា អំណោយទាំងនេះ ត្រូវបាន សម្ដេចធិបតី នាយករដ្ឋមន្ត្រី សម្រេចផ្ដល់ជូនវិទ្យាល័យកំបូល តបតាមការស្នើសុំរបស់ គណ:គ្រប់គ្រង, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសដែល សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សាកម្ពស់៤ជាន់ នៅក្នុងវិទ្យាល័យកំបូល កាលពីព្រឹកថ្ងៃ៩ កញ្ញា ២០២៦ ៕

