FN ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងថា ចិន បន្តគាំទ្រការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងជំរុញក្របខ័ណ្ឌ កិច្ចសហប្រតិ បត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបានការ រីកចម្រើន ជាបន្តបន្ទាប់នៅកម្ពុជា។
លោកប្រធានាធិបតីចិន បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជា សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នៅទីក្រុងសៀងហៃ ប្រទេសចិន។
ក្នុងជំនួបនោះ លោកប្រធានាធិបតីចិន បានវាយតម្លៃខ្ពស់ចំពោះភាពរឹង មាំនៃ ទំនាក់ ទំនង និងមិត្តភាពដែកថែបរវាងចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ លោកប្រធានាធិបតី បាន គូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្រប ខ័ណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រក របៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បី ធានា បាននូវការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេចមហាបវរធិបតី បានអបអរសាទររដ្ឋាភិបាលចិន ចំពោះជោគជ័យនៃ សន្និ សីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចមហាបវរធិបតី បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និង ផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កសាងហេដ្ឋារចនា សម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាក រេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និង ស៊ីន ជាំងជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ សម្តេចមហាបវរធិបតី នាយក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់ នៃទំនាក់ ទំនង កម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្ត ដែក ថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនា រួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
ក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅ ការ ងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោ បាយ -ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិ សនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និង សន្តិសុខ។
សម្តេចមហាបវរធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការ វិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និង ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់ អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែល មាន ស្រាប់រវាងកម្ពុជា និងថៃ៕

