ហ្វេសប៊ុកផេចសម្ដេចធិបតី ៖ សម្ដេចធិបតី បានសរសេរលើ status កាលពីសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ថា៖ធ្វើជូនតាមសន្យា។
ការស្ថាបនាផ្លូវល្បាយគ្រួស ១ខ្សែប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានរួចរាល់តាមសន្យា។
ស្របពេលជាមួយគ្នានោះដែរកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ ក៏បានធ្វើការជួសជុលស្ពានដែកប៉េឡេដែលរងការខូចខាតដោយរកកល់នឹងបាក់ ១ កន្លែងទៀត គឺស្ពានដែកប៉េឡេ (អូរមៀន) មានប្រវែង ៥១ម៉ែត្រ ទទឹង ៥,៣ម៉ែត្រ នៅភូមិសមរម្យ ឃុំមានជ័យ ស្ថិតក្នុងស្រុកសណ្តាន់ ហើយបានជួសជុលរួចរាល់ជាស្ថាពរ និងបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
បច្ចុប្បន្នក្រុមការងារក៏បាននិងកំពុងស្ថាបនាស្ពានដែកប៉េឡេថ្មីមួយកន្លែងទៀត មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ ម៉ែត្រ រួមទាំងផ្លូវល្បាយគ្រួសតភ្ជាប់ក្បាលស្ពានទាំងសងខាង ម្ខាងៗ ៥០០ ម៉ែត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរនេះផងដែរ ដែលបានចាប់ផ្តើមស្ថាបនាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ។