ខេត្តសៀមរាប ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្លែងក្នុងឱកាសបើកសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ យកស្រ្តីជាស្នូលនៃការពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយជំរុញការចូលរួមរបស់ស្ដ្រី ការបង្កើនឱកាសដល់ស្ដ្រីទទួលបានការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើនសមាមាត្រនៃការចូលរួមរបស់ស្ដ្រីក្នុងស្ថាប័នជាតិ ពង្រឹងឱកាសការងារ និងការពារសិទ្ធិធ្វើការងាររបស់ស្រ្តី ព្រមទាំងបន្តដំឡើងតួនាទីរបស់ស្រ្តីក្នុងការធ្វើសេចក្ដីសម្រេចចិត្តនៅគ្រប់កម្រិត ដោយមានសមាគមកាយឫទ្ធិនារីជាយន្តការចម្បង៕