FN ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។
នៅក្នុងឱកាសនោះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណលោកយាយ លោកតាខេត្តតាកែវ ជួយបន់ស្រន់ និងបួងសួង រហូតសម្តេចទទួលបានកូនប្រុសដូចបំណង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅព្រឹកថ្ងៃនេះមានកម្មករ កម្មការិនីថើបសម្តេច ផ្ញើជូនសម្តេចតេជោ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិចារណាដាក់ចេញគោលនយោបាយដោះស្រាយបញ្ហាប្រឈមរបស់កម្ពុជា ជាមួយការព្យាករនូវកំណើនមនុស្សចាស់ក្នុងឆ្នាំ២០៥០។
- សម្តចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់ ៨៦.៦ភាគរយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្រាបោះឆ្នោតនេះបង្ហាញថា ប្រជាពលរដ្ឋគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះប្រាសាទកោះកេរដែលដូនតាខ្មែរសាងសង់កាលពីជាង១ពាន់ឆ្នាំមុន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរួបរួមសាមគ្គីរបស់ខ្មែរនាពេលបច្ចុប្បន្ន បានគាស់រំលើងមោទនភាពចំពោះមរតកស្នាដៃដូនតាខ្មែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាធ្វើសកម្មភាពអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើកតម្កើងស្មារតីជាតិនិយម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវនៅតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូនប្រជាពលរដ្ឋបានទស្សនាពិធីអបអរសាទរនៃការដាក់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២០ ខែកញ្ញា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានប្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាពមានសារៈសំខាន់លើសអ្វីទាំងអស់ គ្មានសន្តិភាពគ្មានការងារនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត់មានប្រទេសណាមានរបបប្រល័យពូជសាសន៍ និងនយោបាយឈ្នះ-ឈ្នះដូចកម្ពុជានោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីធ្វើទំនើបកម្មយ៉ាងណា ក៏ត្រូវបោះបង់វប្បធម៌ និងប្រពៃណីរបស់ខ្លួននោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីខិតខំ និងសីលធម៌ល្អរបស់ខ្មែរ ជាហេតុនាំឱ្យកូរ៉េប្រកាសដំឡើងចំនួនកូតាពលករ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ជាតួនាទីរបស់មន្ត្រីអត្តសញ្ញាណកម្ម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនរោងចក្រ សហគ្រាសចុងឆ្នាំ២០២៣នេះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាមខេត្តរបស់ខ្លួន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយរបស់កម្ពុជាឈរលើនិរន្តភាព និងសង្គតិភាព ផ្អែកលើគោលនយោបាយមូលដ្ឋានអធិបតីភាព ឯករាជ្យ ផ្អែកលើច្បាប់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសសមាជិកអង្គការសហប្រជាជាតិ ១៨១ប្រទេស ប្រកាន់នយោបាយចិនតែមួយ មិនមែនតែកម្ពុជានោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនមែនតែកម្ពុជានោះទេ ដែលធ្វើពាណិជ្ជកម្មជាមួយចិន។ មានប្រទេសច្រើនណាស់ធ្វើពាណិជ្ជកម្មជាមួយចិន បើអាក្រក់គេមិនធ្វើពាណិជ្ជកម្មជាមួយចិននោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអ្នកនិយាយថា ធ្វើពាណិជ្ជកម្មជាមួយចិន មិនល្អនោះ សាកទៅសួរអ្នករកស៊ី និងប្រជាពលរដ្ឋ តើគាត់យល់យ៉ាងណាចំពោះការធ្វើពាណិជ្ជកម្មជាមួយចិន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីកូរ៉េខាងត្បូង និងហ្វលីពីន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត សម្តេចបានបញ្ជាក់ដូចគ្នា គឺនឹងបន្តរក្សាទំនាក់ទំនងដែលធ្លាប់មានជាមួយគ្នា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅក្រុមអ្នកវិភាគ គួរនិយាយពីចំណុចខ្សោយរបស់រាជរដ្ឋាភិបាល តែគួរមានជាតិនិយមលើរឿងជាប្រយោជន៍របស់ជាតិ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ្រឹស្តីរបស់សម្តេចត្រូវពង្រឹងខ្លួនឯងជាមុន មុននឹងពង្រីក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាជាស្មារតីតែមួយ ទើបអាចប្រកួតប្រជែងឈ្នះជាមួយប្រទេសដទៃ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមគំនិតឱ្យចងវិស័យឯកជនចូលគ្នា សម្រាប់ការងារនាំចេញអង្ករ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមិនធ្វើឱ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងធិបតេយ្យជាតិនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋនៅកូរ៉េ កុំបារម្ភរឿងតម្លៃ និងសេវា នៃការធ្វើលិខិតឆ្លងដែន។