នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥ នាទីរសៀល, នៅទីក្រុងហ្សាការតា ឯកឧត្ដម លី ឈាង នាយករដ្ឋមន្រ្តីចិន បានអបអរសាទរ និងបានពាំនាំការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង មកកាន់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ដែលសម្ដេចធិបតី បានផ្ញើត្រឡប់ទៅវិញចំពោះឯកឧត្ដម ប្រធានាធិបតី និងប្រជាជនចិន នូវការសួរសុខទុក្ខ និងការនឹករលឹកដូចគ្នា។ ក្នុងការពិភាក្សា ថ្នាក់ដឹកនាំទាំងពីរ ចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រទេសទាំងពីរ តាមរយៈ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត ហើយរំពឹងថានឹងបន្តការពិភាក្សាឲ្យកាន់តែស៊ីជម្រៅ នៅក្នុងទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសចិនក្នុងពេលខាងមុខ៕
Share this post