ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នាំយកសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ទៅប្រគល់ជូន រដ្ឋបាលសាលាខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង មានជាអាទ៍៖
១. សម្ភារបរិក្ខារពេទ្យ(ចំរុះ)ចំនួន ២០០កេស
២. ខ្នើយចំនួន ១០០ ខ្នើយ
៣. ស្រោមដៃចំនួន ២៥.០០០ គូរ
៤. អាវការពាររោគកម្រិត២ចំនួន ១៥.០០០ អាវ
៥. ឈើច្រត់រៀនដើរចំនួន ៣០ សម្រាប់
៦. ជើងរៀនដើរមានកង់ចំនួន ១០ សម្រាប់
ឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រវែង បានធ្វើការគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានគោរពជូនពរលោកទាំងទ្វេ ក្នុងការបន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ៕