តាមរយៈបេសកកម្ម TYDA បានចុះពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី បុគ្គលិកប្រកបរបរក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។
ប្អូនស្រី សែម សុផាន់ណា អាយុ ៤០ឆ្នាំ រស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរងគ្រោះថ្នាក់បាក់ជើង វះកាត់ដាក់ដែកនាពេល កន្លងមក តែមិនទាន់បានវះកាត់ដកដែកចេញវិញ ដោយសារខ្វះលទ្ធភាព ។ នៅពេលនេះគាត់ ទទួលបានការវះកាត់យកដែកចេញ ដោយជោគជ័យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ និង អាចអនុញ្ញាតឲ្យគាត់ចេញទៅផ្ទះហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។