អ៊ំស្រី រស់ សុខុម អាយុ ៥៧ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ មានដំបៅជើងរលួយរ៉ាំរ៉ៃ និងឆ្លងមេរោគ ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម ហើយគ្រប់គ្រងជាតិស្ករមិនបានល្អ ព្រោះមានជីវភាពខ្វះខាត ។ ក្រោយពីគ្រូពេទ្យស្ម័គ្រចិត្តចុះអប់រំសុខភាពសហគមន៍ក្រីក្រកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក បានឃើញ និងស្នើសុំអន្តរាគមន៍ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីជួយព្យាបាលអ៊ំស្រី ។ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី, អ៊ំស្រី រស់ សុខុម ត្រូវបានបញ្ជូនមកព្យាបាលវះកាត់ តាមដានកម្រិតជាតិស្ករ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ។ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ការវះកាត់ទទួលបានជោគជ័យ ហើយកម្រិតជាតិស្កររបស់អ៊ំស្រីត្រូវគ្រប់គ្រងបានល្អប្រសើរ ដែលបច្ចុប្បន្ន អ៊ំស្រីត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ និងបន្តតាមដានយ៉ាងទៀងទាត់ជាមួយក្រុមគ្រូពេទ្យយើង ។
ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ការស្នាក់នៅ និងហូបចុក គឺបានឧបត្ថម្ភទំនុកបម្រុងដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។