សារសំឡេង ៖ តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី បានណែនាំទាំងស្រុងថា៖
ជូនឯកឧត្តម ប្រាក់ សុខុន ឯកឧត្ដម ហេងសួរ
ដោយសារមានសំណួរ/សំណើជាច្រើនរបស់បងប្អូនពលករយើង ដែលកំពុងរស់នៅ(និង)ធ្វើការនៅប្រទេសថៃ ដែលចង់វិលត្រឡប់មកកម្ពុជារបស់យើង ហើយបងប្អូនខ្លះក៏មានបញ្ហាឯកសារ សូមឯកឧត្តមឱ្យគោលការណ៍ទៅស្ថានទូតរបស់យើងនៅប្រទេសថៃ ទីក្រុងបាងកក ក៏ដូចជាកុងស៊ុលរបស់យើងនៅស្រះកែវ និងនៅកន្លែងណាទៀតដែលយើងមានកុងស៊ុល សូមជួយសម្រួលឯកសារឱ្យគាត់ ដើម្បីបានត្រឡប់មកវិញ។ ហើយទីប្រឹក្សាពលកររបស់យើងនៅទីនោះ ក៏ខិតខំសហការជាមួយនឹងស្ថានទូត ដើម្បីជួយសម្រួលដល់បងប្អូនដែលត្រូវត្រឡប់មកកម្ពុជាវិញ។
(សូម)ឯកឧត្តម ហេង សួរ ពេលដែលបងប្អូនត្រឡប់មកវិញ អាចព្យាយាមដើម្បីភ្ជាប់គាត់ជាមួយនឹងការងារនៅក្នុងស្រុក ដែលយើងកំពុងខ្វះកម្លាំងពលកម្ម។
ដោយឡែក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ វាសនា ខាងអន្តោប្រវេសន៍ និងឯកឧត្តម លោកជំទាវ អភិបាល គណៈអភិបាលខេត្តជាប់ព្រំដែនទាំង៧ … ជួយសហការក្នុងការសម្រួលប្រជាពលរដ្ឋរបស់យើងដែលត្រឡប់មកវិញ មានឬគ្មានឯកសារ គឺឱ្យគាត់ចូលមក ឱ្យតែជាជនជាតិខ្មែរ … ហើយសហការជាមួយនឹងខាងអង្គភាព យើងបានត្រៀមរៀបចំរថយន្ត ក្នុងករណីដែល(ពលករយើងត្រឡប់)មកវិញជាគំហុក ដើម្បីជួយសម្រួល(យកពួកគាត់)ត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ”។