
FN ៖ ក្នុងជំនួបទ្វេភាគីនាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសពូនជ្រំចំណង ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យរឹងតែរឹងមាំ ព្រមទាំងបានឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុង យុគ សម័យថ្មី គ្រប់រដូវកាល។
យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាង កក់ ក្តៅបំផុតចំពោះលោកប្រធានាធិបតី ដែលបានអញ្ជើញ បំពេញ ទស្សនកិច្ចជាថ្មីម្តងទៀតនៅកម្ពុជា។ សម្តេចមហាបវរធិបតី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន ចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជំនួយរបស់ មិត្ត ចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញ ការ អភិ វឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើក កម្ពស់ ជីវភាពប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា ដំណើរ ទស្សនកិច្ច របស់ លោកប្រធានាធិបតី ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹង មាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំង ពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
ជាការឆ្លើយតប លោក ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះ ការ ទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែង សេចក្តី សោម នស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀត នៅ កម្ពុជា។ លោកប្រធានាធិបតី បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រម ទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោក ស៊ី ជីនពីង បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ ដ៏ឈ្លាស វៃរបស់សម្តេចមហាបវរធិបតី កម្ពុជានឹងបន្តរក្សាបាន នូវសុខ សន្តិ ភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។
ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, លោក ស៊ី ជីនពីង បានលើក ឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ វិស័យ ជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រ កម្ពុជា យ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេច បាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចមហាបវរធិបតី និងលោក ស៊ី ជីនពីង បានពិភាក្សាផ្លាស់ ប្តូរ យោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើ វិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជ កម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
លោក ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិន និងទេសចរចិនកាន់តែ ច្រើនមកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពបោសសំអាតមីន បន្ត ជួយគម្រោងផ្លូវជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែង ក្នុងរយៈពេល៣ឆ្នាំ៕