FN ៖ ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ជំនួបនារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។
លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន, កសិកម្ម និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកស្រីឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល៥៥ឆ្នាំមកហើយ។ ជាមួយគ្នានេះ សម្ដេចបវរធិបតីជឿជាក់ថា តួនាទីរបស់ លោកស្រីអគ្គរដ្ឋទូត នឹង ចូលរួម ចំណែក បន្ថែម ទៀត ក្នុង ការ ពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ រវាង ប្រទេស ទាំងពីរ កាន់រីក ចម្រើន ថែមទៀត។
សម្ដេចបវរធិបតីក៏បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការអប់រំ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ ព្រមទាំងការជំរុញការតភ្ជាប់ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្ដេចបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល, បរិស្ថាន, ពាណិជ្ជកម្ម, វិនិយោគ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋទូតបន្តភ្ជាប់ទំនាក់ទំនង និង សហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់៕
Cambodia, Finland Discuss Potential Cooperation in Multiple Areas
12 March 2025
(AKP)៖ Cambodian Prime Minister and Finland Ambassador have discussed potential cooperation in digital transformation, environmental protection, trade, investment, and business between the two countries.
In their courtesy meeting at the Peace Palace in Phnom Penh this afternoon, Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and H.E. Ms. Kristiina Kuvaja-Xanthopoulos, Ambassador of Finland to Cambodia, also emphasised the importance of cooperation in innovation and the development of an ecosystem to support small and medium enterprises (SMEs).
Both sides spoke highly of the good relations between Cambodia and Finland in the past 55 years, particularly in the fields of mine clearance, agriculture, and land registration. H.E. Ms. Kristiina Kuvaja-Xanthopoulos vowed to do her best to bring the bilateral cooperation to a new height.
For his part, Samdech Thipadei Hun Manet extended his congratulations to H.E. Ms. Kristiina Kuvaja-Xanthopoulos on her appointment as Ambassador of Finland to Cambodia, and thanked the Government and people of Finland for their contribution to Cambodia’s socio-economic development.
Additionally, the Prime Minister elaborated on Cambodia’s key policies and necessary measures aimed at improving the citizens’ well-being. These initiatives focus on strengthening the healthcare and education sectors, vocational training, job creation, digital connectivity, and sustainable development, he added.
Samdech Thipadei also encouraged the Bangkok-based ambassador to continue fostering close collaboration with Cambodian ministries and institutions to further advance the cooperation between both countries.