FN ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងទ្វីបអឺរ៉ុប ដោយចាប់ផ្តើមនៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមយុវជននៅក្រៅប្រទេស ដែលបានរៀបចំជំនួបសំណេះសំណាល នាពេលនេះ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជំនួបសំណេះសំណាលនេះ មិនមែនជាការទិញទឹកចិត្តនោះទេ ហើយអ្នកដែលរិះគន់នេះ កុំមើលស្រាលប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្មែរយើងរស់នៅក្រៅប្រទេស តែងចង់ដឹងអំពីស្ថានភាពប្រទេសកម្ពុជា ដោយចង់ដឹងផ្ទាល់ពីនាយករដ្ឋមន្រ្តី ដែលវប្បធម៌នេះ មានតាំងពីអំឡុងសម្តេចតេជោ កាន់តំណែងជានយករដ្ឋមន្រ្តីផងដែរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានរបស់សម្តេចនៅអឺរ៉ុបពេលនេះ គឺចូលរួមកិច្ចប្រជុំនៅដាវ៉ូស និងទស្សនកិច្ចនៅប្រទេសបារាំង
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលបំណងរបស់សម្តេចមកអឺរ៉ុបនេះ មិនមែនដើម្បីថតបង្ហោះនោះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមាននៅអឺរ៉ុប៦ថ្ងៃនេះ សម្តេចមានកម្មវិធីប្រជុំប្រមាណ៤០ ហើយពេលខ្លះ សូម្បីតែម៉ោងបាយ ក៏ត្រូវធ្វើឡើងនៅលើយន្តហោះដែរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្មវិធីច្រើន ហើយមមាញឹកបែបនេះ មិនមែនដោយសារជំនួយការនោះទេ តែដោយសារការសម្រេចចិត្តរបស់សម្តេចផ្ទាល់តែម្តង
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើជំនួបរបស់ សម្តេចជាមួយដៃគូអន្តរជាតិ ត្រឹម១៥នាទី អាចទាក់ទាញការវិនិយោគរបស់ពួកគាត់នៅកម្ពុជា នោះសម្តេចត្រូវតែចំណាយពេលជួប ដោយមិនខ្វល់ពីការនឿយហត់
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានរបស់សម្តេចនៅក្រៅប្រទេសនេះ ជាការដើរគាស់ទ្វារអ្នកធុរកិច្ច ដើម្បីវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស លើកនេះ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រតិភូដែលមកតាមសម្តេច គឺដើរទាក់ម៉ូយទាំងអស់
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីបេសកកម្មក្រៅប្រទេសកន្លងមក ដែលទាក់បានវិនិយោគិនរាប់រយរាប់ពាន់លានដុល្លារ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រយៈពេលជិត៥ខែ នៃការកាន់តំណែងរបស់រដ្ឋាភិបាលថ្មី ដែលមានបេសកកម្មជាច្រើន គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទស្សនកិច្ចផ្លូវការរបស់សម្តេចនៅប្រទេសបារាំង មានលក្ខណៈពិសេស ដោយសារប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាគីការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានអ្នកទៅពន្យល់ប្រធានាធិបតីបារាំង ដោយប្រាប់លោក ម៉ាក្រុងថា ប្រយ័ត្នចាញ់បោក ហ៊ុន ម៉ាណែត
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើប្រធានាធិបតីបារាំង ឱ្យខ្ញុំបោកបាន គឺចប់ហើយ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅឆ្នាំ២០២៦ យើងនឹងធ្វើជាម្ចាស់ផ្ទះហ្វ្រង់ហ្វូកូនី ខណៈដែលកម្ពុជា បានដាក់ជាបេក្ខជនរួចហើយ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅអ្នកដែលចេញសារ ដែលចង់ឱ្យរដ្ឋាភិបាលបារាំង មិនទុកចិត្តលើរដ្ឋាភិបាលកម្ពុជា តើចំណេញអ្វីដល់ជាតិ?
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកនយោបាយចាស់វស្សា លែងហ៊ានរិះគន់សម្តេចថា «ជាអ្នកនយោបាយមិនទាន់ជ្រុះពន្លៃពីក្បាល» ទៀតនោះទេ ព្រោះប្រធានាធិបតីបារាំង មានអាយុប្អូនសម្តេចប៉ុន្មានខែទៅទៀត
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកនយោបាយចាស់វស្សា ដែលកំពុងរស់នៅប្រទេសបារាំង ហើយមានសញ្ជាតិពីរ គួរតែអបអរសាទរដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងបារាំងពេលនេះ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចមិនបន់ឱ្យអ្នកនយោបាយនោះស្រលាញ់សម្តេច ឬឈប់រិះគន់នោះទេ ប៉ុន្តែគួរតែគិតថា នៅពេលណាដែលមានផលប្រយោជន៍ជាតិរួម យើងកុំធ្វើឱ្យប៉ះពាល់
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនដល់ប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុប អំពិព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងនៅក្នុងប្រទេស ចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងមេដឹកនាំប្រទេស
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើប្រជាជនមិនជឿទុកចិត្តលើការបោះឆ្នោត ក៏ពួកគាត់មិនទៅបោះឆ្នោតយ៉ាងច្រើនលើសលប់នោះដែរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បោះឆ្នោតឆ្នាំ២០២៣ ហើយប្រជាពលរដ្ឋដើរកម្សាន្ត គឺបញ្ជាក់អំពីភាពជឿជាក់ទៅលើស្ថិរភាពនៅកម្ពុជា
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ និងខ្មែរនៅអឺរ៉ុប ដែលបានទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា
ហ៊ត សេងហោ, [1/15/2024 6:31 AM]
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្ទេរអំណាចនៅដើមអាណត្តិទី៧នេះ ក៏បានធ្វើឱ្យសម្តេចមានការភ្ញាក់ផ្អើលផងដែរ នេះក៏ដោយសារលទ្ធផល នៃការបោះឆ្នោត ដែលមានប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ច្រើនជាអាណត្តិកន្លងទៅ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញការថែរក្សាសមិទ្ធផលរបស់ពួកគាត់ រយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតជាមួយស្ថេរភាព។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជិត៥ខែមកនេះប្រទេសកម្ពុជា មិនមានសភាពការណ៍អ្វីក្រៅពីមានស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់នោះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រយៈពេលកន្លងមក គឺរាជរដ្ឋាភិបាលជួយការងារ២សំខាន់បំផុតដល់ប្រជាពលរដ្ឋ នោះគឺទី១ ជួយផ្តល់ត្រី និងមួយទៀត គឺជួយផ្តល់សន្ទូច។ ជួយផ្តល់ត្រី គឺនៅពេលដែលពលរដ្ឋត្រូវការត្រីជាចាំបាច់ ដូចជាអំឡុងរាតត្បាតកូវីដ១៩ជាដើម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីជាប្រជាពលរដ្ឋខ្មែរ មិនស្លាប់ដោយសារកូវីដ១៩ ច្រើនដូចនៅប្រទេសផ្សេង ប៉ុន្តែស្លាប់មនុស្ស ក៏ចាត់ទុកថាច្រើនដែរសម្រាប់សម្តេច ព្រោះស្លាប់មនុស្ស អាចជាជន្ទល់គ្រួសារ ជាសាច់ញាតិ ជាបងជាប្អូន ។ល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៤២ខែ ចាប់តាំងពីឆ្នាំ២០២០ ក្នុងការឧបត្ថម្ភសាច់ប្រាក់ រាជរដ្ឋាភិបាល បានចំណាយអស់ជិត១៣០០លានដុល្លារអាមេរិក ដែលជួយដល់ប្រជាពលរដ្ឋប្រមាណ៧ម៉ឺនគ្រួសារ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លើកនេះពិភពលោកមានបញ្ហា២ផ្ទួនគ្នា ដោយជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២២មក រដ្ឋបានជួយប្រជាពលរដ្ឋប្រមាណ៤០ម៉ឺនគ្រួសារ ដែលប៉ះពាល់ដោយសារអតិផរណា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺផ្តោតទៅលើការចេះស្ទូចត្រី
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចំណាយប៉ុន្មាន ក៏រាជរដ្ឋាភិបាលត្រូវតែធ្វើដែរ ឱ្យតែដើម្បីជួយប្រជាពលរដ្ឋ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល កំពុងសិក្សាលទ្ធភាព ធ្វើផ្លូវក្រោមទឹក
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំ២០២៤នេះ ជាពេលដែលកម្ពុជា ត្រូវវាយតម្លៃជាថ្មី ចំពោះការចាកចេញពីប្រទេសក្រីក្រ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរបស់យើង គឺធ្វើយ៉ាងណាឱ្យកម្ពុជាអាចរស់ដោយខ្លួនឯង
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលដៅរបស់រដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាត្រូវឱ្យអត្រាក្រីក្រ ធ្លាក់ចុះនៅក្រោម១០ភាគរយ តាមរយៈគោលនយោបាយបញ្ចកោណ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិសដៅរបស់យើង គឺមានមហិច្ចតា ធ្វើឱ្យប្រទេសកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើប្រទេសណាដែលមិនមានប្រជាពលរដ្ឋចំណាកស្រុក? ការចរចាពាណិជ្ចកម្មសេរី គឺដើម្បីចល័តមនុស្ស ការប៉ះប៉ូវគ្នាទៅវិញទៅមក
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងប្រទេសក៏យើងត្រូវការបង្កើតការងារឱ្យបានច្រើន ប៉ុន្តែក៏យើងមិនបិទសិទ្ធិ ប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសនោះដែរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលប្រយោជន៍ដែលកើតឡើងដោយការខិតខំរបស់រាជរដ្ឋាភិបាល នឹងបែងចែកស្មើគ្នាទៅដល់ប្រជាពលរដ្ឋ មិនមែនមនុស្សមួយក្រុមដូចការចោទប្រកាន់នោះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋជាច្រើននាបច្ចុប្បន្ន មានលទ្ធភាព ទិញរថយន្ត និងទិញផ្ទះប្រើប្រាស់
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល មិនច្របាច់កប្រជាពលរដ្ឋនោះទេ ខណៈដែលកន្លងទៅមានការវាយប្រហារថា រាជរដ្ឋាភិបាលបន្ថែមពន្ធថ្មី
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាល បានរក្សាលំនឹងតម្លៃអគ្គិសនី សុខចិត្តខាត ដោយមិនបានដំឡើង ដោយប្រទេសដទៃនោះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺសុខចិត្តចំណាយថវិកា ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ១លាន៥សែននាក់
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការធានារ៉ាប់រង ៤ដុល្លារក្នុង១ខែ របស់ប.ស.ស គឺមានតែនៅប្រទេសកម្ពុជាប៉ុណ្ណោះ ប្រទេសផ្សេងមិនមានបង់ថវិកាសម្រាប់ធានារ៉ាប់រងទាបបែបនេះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតមកដល់អាណត្តិថ្មីនេះ គឺដើម្បីឱ្យកម្ពុជាកាន់តែខ្លាំង ជីវភាពប្រជាជនកាន់តែប្រសើរឡើង មិនមានរណបប្រទេសណាទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាព ដើម្បីរស់ដោយខ្លួនឯង តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋនៅក្នុង និងក្រៅប្រទេស និងជួយគ្នាទៅវិញទៅមក
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលការណ៍ប្រឡង គឺអ្នកចេះជាប់ អ្នកធ្លាក់អស់ចិត្ត
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកប្រឡងជាប់ជាមន្រ្តីកសិកម្ម នាថ្មីៗនេះ ត្រូវតែទៅធ្វើការ មិនមែនទទួលបានក្របខណ្ឌហើយ ប្តូរចេញនោះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ត្រូវបានសរសើរថា មានភាពលម្អិត ដោយយកបទពិសោធន៍២០ឆ្នាំកន្លង ប៉ុន្តែទោះជាយ៉ាងនេះក្តី គោលនយោបាយមិនមែនត្រឹមតែលើក្រដាស់នោះទេ គឺត្រូវតែអនុវត្តជាក់ស្តែង
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលដៅរបស់រាជរដ្ឋាភិបាលបន្តទៀត គឺនៅតែបន្តជួយប្រជាពលរដ្ឋជាអាទិភាព
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំ២០២៤នេះ សម្តេចនឹងមិនឱ្យរើសមន្រ្តីថ្មីនោះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធ ទាំងទាហាន និងប៉ូលិស បើមានប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីកំណែទម្រង់៥ចំណុច របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្នកម្ពុជាលែងស្លាប់ដោយសារការប្រយុទ្ធគ្នា និងដោយសារគ្រាប់មីនទៀតហើយ ប៉ុន្តែស្លាប់តាមដងផ្លូវ ដោយសារបញ្ហាគ្រោះចរាចរណ៍
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាល ល្អទាំងអស់នោះទេ ដូច្នេះហើយ បានមានអភិក្រមទាំង៥
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដកអភិបាលក្រុងកែប ដោយសារតែការរំលោភអំណាច គឺជាការអនុវត្តអភិក្រមទី៥
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់គោលដៅខ្ពស់របស់កម្ពុជា គឺជាការបង្ខំខ្លួនឯងជាប្រចាំ ដោយមិនដេកអេះពោះនោះទេ
- សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យជនរួមជាតិ រួមគ្នាកសាងសមិទ្ធផលជាតិ និងសុខសន្តិភាព កុំឱ្យមានសង្គ្រាមកើតឡើងជាថ្មី
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិវាសន្តិភាព គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងឡាយណា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម ហើយត្រកូល ហ៊ុន ក៏ជាអ្នកស្រលាញ់សន្តិភាព និងស្អប់សង្គ្រាមដែរ។