វិមានសន្តិភាព រសៀលថ្ងៃទី១០ មករា ឆ្នាំ២០២៤ លោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ថានៅក្នុងអាណត្តិការទូតរបស់ខ្លួន លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរី ឲ្យកាន់តែលូតលាស់បន្ថែមទៀត ពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ។