FN ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបកម្មករ និយោជិតគម្រប់លើកទី១០ បំពេញកិច្ចសន្យារបស់សម្តេចតេជោ ហ៊ុន សែន។
ជំនួបលើកទី១០នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួន ១៨,១០៨នាក់ មានស្ត្រីមានផ្ទៃពោះចំនួន ៥៣០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបកម្មករ និយោជិត គម្រប់លើកទី១០៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មការិនី ដែលអញ្ជើញជួបសម្តេចនាព្រឹកនេះ មាន៦នាក់ ដល់ពេលសម្រាលកូន។ ក្នុងនោះកម្មការិនីម្នាក់ សម្រាលបានកូនប្រុស ហើយ៥នាក់ទៀត រង់ចាំសម្រាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអាណត្តិនេះ អាចរៀបចំជួបកម្មករ និយោជិតចំនួនពីរជុំទៀត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីផ្អាកការជួបសំណេះសំណាលយ៉ាងណាក្តី តែកម្មវិធីនយោបាយទាំងឡាយពាក់ព័ន្ធនឹងកម្មករ និយោជិត នៅតែបន្តយកចិត្តទុកដាក់អនុវត្ត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋទោះស្ថិតនៅក្នុងវិស័យអ្វី គឺត្រូវតែមានមុខរបរ និងការងារធ្វើ។ មុខរបរ និងការងាររបស់ប្រជាពលរដ្ឋ គឺកិច្ចការដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលប្រមាណ៤០ឆ្នាំកន្លងទៅនេះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយនេះ នៅតែជាគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដើម្បីរុញប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណូលខ្ពស់ គឺសំដៅលើប្រជាពលរដ្ឋមានចំណូលខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហិច្ឆតានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលថារាជរដ្ឋាភិបាល «ដេក» ប្រហែលអត់មើលសកម្មភាពរបស់រាជរដ្ឋាភិបាលទេដឹង? ចុះជួបកម្មករ និយោជិត មិនជួបតាមសុបិនទេ គឺជួបផ្ទាល់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាពដែលដោយលំបាករបស់រាជរដ្ឋាភិបាលនីតិកាលចាស់ រក្សាស្ថេរភាព រក្សាសមិទ្ធផល បង្កើតសមិទ្ធផលថ្មី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកប្រកបរបរក្រៅប្រព័ន្ធប្រមាណ ៦ម៉ឺននាក់ហើយ បានចុះឈ្មោះប្រើប្រាស់សេវាគាំពារសុខភាពជាមួយបេឡាជាតិរបបសន្តិសុខសង្គម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យតាមដាន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពលើគោលនយោបាយទាំងឡាយ ដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត ដើម្បីបានប្រយោជន៍ធ្លាក់ដល់ប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកខ្លះអង្គុយតែក្នុងបន្ទប់អានសៀវភៅ តែចេញមកនិយាយគោលនយោបាយអ្វីក៏ចេះ, រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយអ្វីក៏មិនត្រូវ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅក្រសួងការងារឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស។ រៀនឱ្យចេះ ធ្វើបាន, អនុវត្តន៍ឱ្យច្រើនជាងទ្រឹស្តី។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋត្រឹម១៧លាននាក់ មិនអាចមានមន្ត្រីរាជការរហូតដល់ទៅ ៤-៥លាននាក់នោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរមានសមត្ថភាព ទើបក្រុមហ៊ុនម៉ាកល្បីៗមកបង្កើតរោងចក្រនៅកម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងជួយដល់កម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋ តែកម្មករ និយោជិត និងប្រជាពលរដ្ឋ ក៏ត្រូវប្រឹងប្រែងជួយខ្លួនឯង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទូចដល់កម្មករ និយោជិត ប្រឹងប្រែងចាប់យកឱកាសសុខសន្តិភាព ឱកាសនៃការវិនិយោគ ដើម្បីលើកស្ទូយជីវភាពឱ្យកាន់តែប្រសើរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងសង្គមជាតិមួយតែងមានការប៉ះទង្គិចអារម្មណ៍ តែងមានបញ្ហា តែត្រូវចេះយោគយល់អធ្យាស្រ័យគ្នា អត់ធ្មត់ និងរួមគ្នាដោះស្រាយបញ្ហា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំជ្រកក្រោមផ្លាកសហជីព ហើយយកបងប្អូនទៅបម្រើនយោបាយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហានៅក្នុងរោងចក្រ សហគ្រាស។ កុំធ្វើរឿងតូច ឱ្យទៅជាធំ គ្មានរឿង ទៅបង្កើតជារឿង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿទុកចិត្តលើគោលនយោបាយ និងការដឹកនាំរបស់របស់បក្សប្រជាជនកម្ពុជា គឺមិនរត់ចោលប្រទេស និងប្រជាជននោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនខ្វះទេបុគ្គលប្រឹងប្រែងដុតប្រទេស និងបំផ្លាញសុខសន្តិភាព សូមថ្លឹងថ្លែងឱ្យច្បាស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងទៅ បានបង្ហាញច្បាស់ពីការទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា និងការវិនិច្ឆ័យដ៏ត្រឹមត្រូវចំពោះជោគវាសនាខ្លួន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោត គឺជាការចុះកុងត្រារវាងប្រជាពលរដ្ឋ និងបក្សនយោបាយ។ ការសម្រេចរបស់ប្រជាពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា គឺផ្តល់ការវិនិច្ឆ័យមួយដ៏ច្បាស់លាស់ គឺមិនរត់ចោលប្រជាពលរដ្ឋ មិនមែនជាទន្សាយនោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលយប់សម្តេចតែងពិនិត្យសំណូមពរប្រជាពលរដ្ឋតាមបណ្តាញសង្គម ហើយបានដាក់ចេញវិធានការដោះស្រាយបន្តបន្ទាប់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបណែនាំអាជ្ញាធរខណ្ឌទួលគោក ឱ្យដកហូតធុងបាស់ពីកន្លែងកម្សាន្តមួយកន្លែងដែលបើកភ្លេងរំខាន បន្ទាប់ពីទទួលសំណូមពរពីប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលផ្ទុះសង្គ្រាមនៅព្រះវិហារ សម្តេចរកអ្នកក្លាហានពូកែបាញ់បោះអនាធិបតេយ្យមិនបាន។ បើរកបាន គឺបញ្ជូនទៅព្រះវិហារទាំងអស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាពង្រីកអាជីវកម្មល្អៗ រីឯអាជីវកម្មមិនល្អ មិនត្រូវច្បាប់រួមគ្នាទប់ស្កាត់កុំឱ្យវារីក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំនេះ មានទូកជាង៣០០ចូលរួមប្រកួតប្រជែង។ សម្តេចធិបតី ឧបត្ថម្ភ២០ទូក ហើយសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភចំនួន ២០ទូក។