ដើម្បីជាការឆ្លើយតបនឹងសំណើរបស់តំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិមួយ ក្នុងពេលចូលរួមពិព័រណ៍អាស៊ាន-ចិន នៅទីក្រុងណាននីង ប្រទេសចិន កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅ និងបានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ចនិងហិរញញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល សម្របសម្រួលកិច្ចប្រជុំជាមួយសមាគមថ្មក្រានីតកម្ពុជានិងក្រុមហ៊ុនអាជីវកម្មថ្មអារ ដើម្បីលើកស្នើជាគោលការណ៍ដល់រាជរដ្ឋាភិបាល, នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រឹត្យស្ដីពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ។ អនុក្រឹត្យ មានគោលដៅជួយសម្រាលបន្ទុកក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ។
Share this post